ភ្ញៀវប្រចាំថ្ងៃ
លោក ឡុង សុផាត ៖ ភាគីពាក់ព័ន្ធនឹងបង្ហាញពីភាពជាក់ស្តែងប្រាប់ទៅអឺរ៉ុបដើម្បីពិចារណាឡើងវិញរឿងEBA
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៧
ក្រោយពីសហភាពអឺរ៉ុបសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធEBAពីកម្ពុជានោះ ប្រតិកម្មនានានៅតែបន្តធ្លាក់មកជាបន្តបន្ទាប់។ សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជានិងសហជីពមួយចំនួនទៀតបានចេញសេចក្តីថ្លែងការណ៍ដោយឡែកពីគ្នាទាក់ទងនឹងសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះដោយសំដែងការសោកស្តាយ។ ទន្ទឹមសោកស្តាយ សហជីពអះអាងថា ពួកគេនឹងធ្វើលិខិតស្នាមបង្ហាញពីភាពជាក់ស្តែងរបស់កម្មករប្រាប់ទៅអឺរ៉ុបដើម្បីពិចារណាឡើងវិញរឿងEBA ដែលនៅសល់ពេល៦ខែខាងមុខទៀត។