ភ្ញៀវប្រចាំថ្ងៃ
វេជ្ជបណ្ឌិត ហៃ ឡៃសុន៖ «មន្ទីរពេទ្យខេត្តកោះកុងមានចក្ខុវិស័យបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងតម្លាភាព»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៣៩
មន្ទីរពេទ្យបង្អែកខេត្តកោះកុង កាលពីពេលថ្មីៗនេះ បានទទួលពានរង្វាន់ជាមន្ទីរពេទ្យគំរូ ពីរដ្ឋាភិបាលកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេស ដោយបានផ្តល់សេវាសាធារណៈលើវិស័យសុខាភិបាលល្អលើសគេនៅក្នុងការប្រកួតប្រជែងប្រចាំឆ្នាំ២០១៩នេះ។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានថ្លែងថាមន្ទីរពេទ្យមានចក្ខុវិស័យ និងឆន្ទៈខ្ពស់ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ មានតម្លាភាព និងគណនេយ្យភាពច្បាស់លាស់។