ភ្ញៀវប្រចាំថ្ងៃ
លោក មាស សុភ័ណ្ឌ៖ ការផ្សាយអប់រំបញ្ហាគ្រឿងញឿន និងគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ គឺមានសារៈសំខាន់ណាស់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤៨
ក្រសួងព័ត៌មានកម្ពុជានៅរសៀលថ្ងៃចន្ទនេះ បានអំពាវនាវដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាងកាសែត ទស្សនាវដ្ដី និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយសារអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានគូសបញ្ជាក់ថា ការជួយផ្សព្វផ្សាយពីស្ថាប័នព័ត៌មាននានា គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការប្រើប្រាស់គ្រឿងញៀន។