កញ្ញា កែវ ចាន់រ៉ា៖ បើលក់ផលិតផលស្រូវមិនចេញទេ កសិករនឹងវ័ណ្ណ ក នឹងបំណុលធនាគារហើយ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:២០
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំវេទិកាកសិករស្ដីពី «ការលើកកម្ពស់និរន្តរភាព និងគាំទ្រទីផ្សារផលិតផលកសិកម្មសម្រាប់កសិករខ្នាតតូច» នៅក្នុងខេត្តស្វាយរៀង។ កញ្ញាកែវ ចាន់រ៉ា ដែលជាអគ្គលេខាធិការនៃសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺជាភ្ញៀវប្រចាំថ្ងៃរបស់យើង។ កញ្ញាកែវ ចាន់រ៉ា បានលើកឡើងថា ជម្រើសល្អនៅក្នុងដំណើរការទីផ្សារផលិតផលស្រូវនៅកម្ពុជា គឺអាជ្ញាធរគួរតែទាក់ទងឱ្យបានជិតស្និតជាមួយនឹងកសិករ។ ជាមួយគ្នានេះ កញ្ញាក៏បានអះអាងថា ប្រសិនបើផលិតផលស្រូវមិនអាចលក់ចេញទេ នោះកសិករនឹងវ័ណ្ណ ក នឹងបំណុលធនាគារហើយ។