ភ្ញៀវប្រចាំថ្ងៃ

​លោក អាត ធន់​៖ GMAC ​គួរ​តែ​ជជែក​ទាំង​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​និង​អឺរ៉ុប ដើម្បី​រក​ដំណោះ​ស្រាយ​បញ្ហា​EBA​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​អាត ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​។ ឆ្លើយ​តប​នឹង​សំណួរ​របស់​វណ្ណ​ សុគន្ធា ជុំវិញ​ការ​ជំរុញ​ឱ្យ​អឺរ៉ុប​គិត​ឡើង​វិញ​រឿង​ដក​ការ​អនុ​គ្រោះ​ពន្ធ​ទំនិញ​ខ្លះ​របស់​កម្ពុជា​ពី​សំណាក់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) លោកអាត ធន់ បាន​អះអាង​ថា GMAC មិន​គួរ​ជជែក​តែ​ជាមួយ​សហ​ភាព​អឺរ៉ុប​តែ​ម្ខាង​នោះ​ទេ ពោល គឺ​គួរ​ជជែក​ជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​ផង​ដែរ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ​។ 

លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា
លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា