ភ្ញៀវប្រចាំថ្ងៃ
លោក ម៉ម រិទ្ធី៖ ការមិនកំណត់ប្រាក់ឈ្នួលដល់កម្មករវិស័យទេសចរណ៍ សេវាកម្ម និងកសិកម្ម ធ្វើឲ្យថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៥០
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺ លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករនិយោជិកវិស័យទេសចរណ៍សេវាកម្មកម្ពុជា ។ សហជីពនេះ និងសហជីពមួយចំនួនទៀត កាលពីថ្ងៃទី១៥ខែកក្កដា បានដាក់ញត្តិទៅក្រសួងការងារ សុំកំណត់ប្រាក់ឈ្នួលគោលសម្រាប់ វិស័យទេសចរណ៍ សេវាកម្ម និងកសិកម្មយ៉ាងតិចចំនួន៣០០ដុល្លារក្នុងមួយខែ។ លោក ម៉ម រិទ្ធី លើកឡើងថា ការមិនកំណត់ប្រាក់ឈ្នួលដល់កម្មករវិស័យទេសចរណ៍ សេវាកម្ម និងកសិកម្ម ធ្វើឲ្យថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្ម។