អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ហេង សួរ​៖ «​ប្រទេស​ទាំង​៥ បាន​គាំទ្រ​ដល់​សេចក្តី​ថ្លែង​ការណ៍​រួម ស្តី​ពី​ផែន​ទី​បង្ហាញ​ផ្លូវ​ដែល​ស្នើ​ឡើង​ដោយ​កម្ពុជា​ស្តី​ពី​ការ​ត​ភ្ជាប់​របប​សោ​ធន​និវត្តន៍​»​

សំឡេង ១២:១៦
រូបថតៈលោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ
រូបថតៈលោក ហេង សួរ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ @RFI
ដោយ៖ ញឹម សុផល

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​ងារ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀត​ណាម ឬ (CLMTV) នៅ​ទីក្រុង​សៀម​រាប​នា​ថ្ងៃ​អង្គារ​នេះ ប្រទេស​កម្ពុជា​បាន​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​តំណ​ភ្ជាប់​របប​សន្តិ​សុខ​សង្គម​របស់​ពលករ​ទេសន្ត​ប្រវេសន៍ នៅ​ពេល​ដែល​ពួក​គេ​បំពេញ​ការងារ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​នៃ CLMTV ដោយ​មិន​បាត់​បង់​អតីត​ភាព​ការ​ងារ នៅ​ពេល​ចូល​និវត្តន៍​។ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​សង្ឃឹម​ថា ផែនទី​បង្ហាញ​ផ្លូវ​ដែល​ផ្តួច​ផ្តើម​ឡើង​ដោយ​កម្ពុជា ធ្វើ​ឲ្យ​ប្រទេស​ទាំង​៥ អាច​ឈាន​ទៅ​ដល់​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​នៅ​ឆ្នាំ​២០២១ ស្តី​ពី​ការ​បន្ត​នូវ​របប​សន្តិ​សុខ​សង្គម​របស់​កម្លាំង​ពល​កម្ម​រៀងៗ​ខ្លួន​នៅ​ពេល​ពលករ​វិល​មក​ប្រទេស​កំណើត​ពួក​គេ​វិញ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ