ភ្ញៀវប្រចាំថ្ងៃ

​លោកស្រី ​យ៉ាន់ ស្រី​យ៉ាត​៖ ដើម្បី​ឲ្យ​ស្រូវ​លក់​បាន​ថ្លៃ កសិករ​ត្រូវ​ចង​ក្រង​គ្នា​ជា​សហគមន៍​

សំឡេង ១១:២២
លោកស្រី យ៉ាន់ ស្រីយ៉ាត តំណាងកសិករស្ត្រីឆ្នើម
លោកស្រី យ៉ាន់ ស្រីយ៉ាត តំណាងកសិករស្ត្រីឆ្នើម @សហការី

​វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៨ ក្រោម​ប្រធានបទ «លើកកម្ពស់​ការចូលរួម​ដៃគូ​ពហុភាគី ដើម្បី​ឲ្យ​កសិករ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម» បាន​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោកស្រី យ៉ាន់ ស្រីយ៉ាត តំណាង​កសិករ​ស្ត្រី​ឆ្នើម មក​ពី​ខេត្ត​បាត់​ដំបង បាន​គូស​បញ្ជាក់​ថា មាន​បញ្ហា​សំខាន់​ៗ៣​ដែល​កសិករ​បាន​លើក​ឡើង​ក្នុង​វេទិកា​រយៈ​ពេល​២ថ្ងៃ​នេះ គឺ​បញ្ហាទឹក ទុន(ដើមទុន) និង​ទីផ្សារ​។ បើ​តាម លោក​ស្រី យ៉ាន់ ស្រីយ៉ាត ដើម្បី​ឲ្យ​ស្រូវ ឬផលិផល​កសិកម្ម​លក់​បាន​ថ្លៃ គឺកសិករ​​ត្រូវ​ចង​ក្រងគ្នា​ជា​សហគមន៍​។