ភ្ញៀវប្រចាំថ្ងៃ

​លោក​ស្រី ជូ ប៊ុនអេង​៖ «​ករណី​ពរ​ពោះ​ជំនួស​នៅ​កម្ពុជា ​មិន​ទាន់​ស្ងប់​ស្ងាត់​ទេ​»​

សំឡេង ១២:១៥
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស @Internet

ផ្តើម​ចេញ​ពី​ការ​ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ច​វៀត​ណាម ទៅ​លើ​ស្ត្រី​ខ្មែរ​៣នាក់ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ពរ​ពោះ​ជំនួស ដែល​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ដី​វៀត​ណាម ដើម្បី​សម្រាល​កូន បង្ហាញ​ថា បញ្ហា​ស៊ី​ឈ្នួល​ពរ​ពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​ស្ងប់ ឬ​កាត់​បន្ថយ​នៅ​ឡើយ​។ លោក​ស្រី ជូ ប៊ុនអេង រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស ថ្លែង​ថា​បញ្ហា​ស៊ី​ឈ្នួល​ពរ​ពោះ​ជំនួស​នេះ សមត្ថ​កិច្ច​កម្ពុជា​កំពុង​ប្រមូល​ព័ត៌មាន ដើម្បី​កំណត់​ឲ្យ​បាន​ជាក់​លាក់ ខណៈ​ជន​ល្មើស​បាន​ព្យាយាម​បន្លំ​ភ្នែក​សមត្ថកិច្ច​គ្រប់​រូបភាព​។