​លោក វន់ ពៅ​៖ អាជីវ​ករ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ចង់​បាន​ប័ណ្ណ ប.ស.ស ដូច​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្នុង​ប្រព័ន្ធ​ដែរ​​

សំឡេង ០៨:១៩
លោក វន់ ពៅ​ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ
លោក វន់ ពៅ​ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ @RFI

នៅ​ថ្ងៃ​នេះ​ក្រុម​អាជីវករ​ដែល​លក់​ដូរ​តាម​ដង​ផ្លូវ​ប្រមាណ​១៥០​នាក់​បាន​ជួប​ជុំ​គ្នា​ដើម្បី​អបអរទិវា​អ្នកលក់​ដូរ​តាម​ដង​ផ្លូវ​អន្តរ​ជាតិ​លើក​ទី៧​។ទិវា​នៅ​ឆ្នាំ​នេះ​បាន​លើក​យក​ប្រធាន​បទ «កិច្ច​គាំ​ពាំ​សង្គម​សម្រាប់​អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​នៅ​កម្ពុជា​»។ លោក វន់ ពៅ បាន​គូស​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​អាជីវករ​លក់​ដូរ​តាម​ផ្លូវ​នៅកម្ពុជាកំពុង​ជួបប្រទះ​ ហើយ​ពួកគេ​ស្នើឲ្យ​រដ្ឋា​ភិ​បាល​ទទួល​ស្គាល់​ពួកគេតាម​ក្រម​ខណ្ឌច្បាប់ និង​ធានារ៉ាប់រង​សុខភាពដូចអ្នក​ប្រក​ប​របរ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធនោះដែរ។