​វ៉ិចទ័រ ហ្សូនា៖ «​រដូវ​ប្រាំង​ឆ្នាំ​ក្រោយ​កម្ពុជា​នឹង​មិន​មាន​បញ្ហា​​ខ្វះ​អគ្គិសនី​ដូច​មុន​ទេ​»​

សំឡេង ១០:៣៩
លោក វ៉ិចទ័រ ហ្សូនា អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល
លោក វ៉ិចទ័រ ហ្សូនា អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​និង​ថាមពល ឯកសារ

ប្រទេស​កម្ពុជា​កំពុង​តែ​ប្រឹង​ប្រែង​អភិវឌ្ឍន៍ ប្រភព​ថាមពល​អគ្គិសនី​របស់​ខ្លួន ខណៈ​ប្រទេស​នេះ​កំពុង​មាន​ការ​អវិវឌ្ឍ​យ៉ាង​មមាញឹក​ជា​ច្រើន​កន្លែង​។ លោក វ៉ិចទ័រ ហ្សូនា អគ្គ​នាយក​ថាម​ពល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួងរ៉ែ និង​ថាម​ពល ថ្លែង​ថា កម្ពុជា​នឹង​លែង​ខ្វះ​ថាម​ពល​អគ្គិសនី​ប្រើ​ប្រាស់​ដូច​រដូវ​ប្រាំង​កន្លង​ទៅ​ទៀត​ហើយ ដោយ​សារ​ឆ្នាំ​នេះ រដ្ឋា​ភិបាល​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ផ្គត់​ផ្គង់​ថាម​ពល​អគ្គិ​សនី​។ តាម​លោក វ៉ិចទ័រ ហ្សូនា ថាម​ពល​សរុប​ដែល​កម្ពុជា​មាន​នៅ​ចុង​ឆ្នាំ​២០១៩​នេះ ប្រហាក់​ប្រហែល​៣ពាន់​ម៉េហ្គា​វ៉ាត់ រីឯ​តម្រូវ​ការ​សរុបវិញ គឺ​មាន​ត្រឹម​តែ​១២០០​ម៉េហ្គា​វ៉ាត់​ប៉ុណ្ណោះ​។