ភ្ញៀវប្រចាំថ្ងៃ

​លោក សេង សុមុនី៖ ​«​ប្រាក់​ចំណូល​មន្ត្រី​រាជ​ការ​ល្អ រួម​នឹង​ប្រាក់​ចំណេញ​ពី​អចលន​ទ្រព្យ​របស់​ប្រជា​ពលរដ្ឋ​ជា​ហេតុ​ផល​នាំ​ឲ្យ​មាន​ការ​ធ្វើ​បុណ្យ​កឋិន​ច្រើន​»​

សំឡេង ១២:០២
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា @សហការី

សកម្មភាព​ធ្វើ​កឋិន​ទាន នៅ​ឆ្នាំ​នេះ ត្រូវ​បាន​កត់​សម្គាល់​ថា មាន​សភាព​ផុល​ផុស​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ និង​មាន​ភាព​ទាន់​សម័យ​ជាង​ការ​ធ្វើ​បុណ្យ​កឋិន កាល​ពី​ប៉ុន្មាន​ទសវត្ស​មុន​។ លោក សេង សុមុនី អ្នក​នាំ​ពាក្យ​ក្រសួង​ធម៌ការ និងសាសនា បាន​លើក​ឡើង​ថា សេដ្ឋ​កិច្ច​គ្រួសារ និង​ប្រទេស​ជាតិ​មាន​លក្ខណៈ​ល្អ​ប្រសើរ ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ចាប់​អារម្មណ៍ និង​ធ្វើ​បុណ្យ​កឋិន​ច្រើន រួម​នឹង​ពលរដ្ឋ​មួយ​ចំនួន​មាន​ឱកាស​ទទួល​បាន​ផល​ប្រយោជន៍​ពី​វិស័យ​អចលន​ទ្រព្យ​ផង​ដែរ​។