ភ្ញៀវប្រចាំថ្ងៃ
លោកស្រី ហង់ លីណា៖ «ភាពរអាក់រអួលជំរឿនឆ្នាំ២០១៩នេះ នឹងជាបទពិសោធន៍សម្រាប់រយៈពេល១០ឆ្នាំទៀត»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៥
ជំរឿនប្រជាជនឆ្នាំ២០១៩ ដែលបានគ្រោងទុកនិងចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៣ខែមីនា បានបញ្ចប់ជាស្ថាពរហើយនៅកាលពីថ្ងៃទី១៥ខែមីនាកន្លងទៅនេះ។ ក៏ប៉ុន្តែមន្ត្រីនឹងបន្តចុះធ្វើជំរឿនបន្ថែម នៅពេលមានការហៅតាមទូរស័ព្ទពីសំណាក់ប្រជាពលរដ្ឋ ដែលមានការខកខានក្នុងការធ្វើជំរឿនកាលពីពេលថ្មីៗនេះ។ នេះបើតាមលោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ។ លោកស្រី ហង់ លីណា បញ្ជាក់ថាលទ្ធផលបណ្តោះអាសន្ននៃជំរឿនឆ្នាំ២០១៩នេះ នឹងធ្វើឡើងក្នុងរយៈពេល១ខែ បន្ទាប់ពីជំរឿន និង៩ខែជាលទ្ធផលស្ថាពរ។