ភ្ញៀវប្រចាំថ្ងៃ
លោក រស់ សុវាចា៖ ការប្រឡងបាក់ឌុបដំណើរការដោយរលួន តែបេក្ខជនម្នាក់ត្រូវធ្លាក់ដោយស្វ័យប្រវត្តិ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអប់រំដែលកំពុងរៀបចំដំណើរការប្រឡងបាក់ឌុបដែលមានបេក្ខជនជិត១២ម៉ឺននាក់។ បើតាម លោក រស់ សុវាចា នៅថ្ងៃទី១នៃការប្រឡងបាក់ឌុបនេះ គឺដំណើរការទៅដោយរលួន ប៉ុន្តែក៏មានបញ្ហាខ្លះៗកើតឡើងទៅលើបេក្ខជនប្រឡងផងដែរ ដូចជា បញ្ហាសុខភាព និងករណីសិស្សស្រីម្នាក់មកយឺតជាងមួយម៉ោងប្រឡងគឺត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ខណៈបេក្ខជនអវត្តមានជាង១ពាន់នាក់។