លោក ស៊ាង ថៃ៖ ការធ្វើពាណិជ្ជកម្មកម្ពុជានឹងបន្តកើនឡើងនៅឆ្នាំ២០២០ ទោះបីប្រឈមនឹងភាពមិនច្បាស់លាស់នៃ EBA
ចុះផ្សាយនៅថ្ងៃ៖
ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១៩ ធ្នូនេះ បានបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ២០១៩ និងលើកទិសដៅការងារពាណិជ្ជកម្មសម្រាប់២០២០ខាងមុខ។ ផ្អែកតាមរបាយការណ៍នៅក្នុងសន្និបាតរយៈពេលពីរថ្ងៃនេះ បានបង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជាទៅគ្រប់ទ្វីប ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៩នេះ មានការកើនឡើង ៦.៤៥% បើធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ ពោលគឺនៅក្នុងទំហំទឹកប្រាក់ជាង ១១ពាន់លានដុល្លារ។ លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ មានសុទ្ទិដ្ឋិនិយមថា ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២០ នៅតែបន្តកើនឡើង ទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធ EBA តាមរយៈការបន្តធ្វើពិពិធកម្មទីផ្សារនាំចេញទៅក្នុងតំបន់និងអន្តរជាតិ។