ភ្ញៀវប្រចាំថ្ងៃ
លោក ឆាយ វិសុទ្ធ៖ «យើងចង់ប្រែក្លាយអតីត ស-២១ ឲ្យនៅតែជាទីតាំងប្រវត្តិសាស្ត្រ ដែលរស់រវើក»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:២០
កាលពីថ្ងៃចន្ទម្សិលមិញ នៅសារមន្ទីប្រល័យពូជសាសន៍ទួលស្លែង មានពិធីសម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍មួយស្តីពី«៤០ឆ្នាំ៖ ការចងចាំជនរងគ្រោះ ស-២១»។ លោក ឆាយ វិសុទ្ធ ប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានថ្លែងថាពិព័រណ៌មិនអចិន្ត្រៃយ៍នេះ គឺជាការរំលេចនូវខ្លឹមសារសំខាន់ៗ មួយចំនួន តាមរយៈការប្រើប្រាស់បន្ទប់ចំនួន៥ ជាពិសេសការប្រែក្លាយទីតាំងអតីតសាលារៀន និងវាលស្មៅ ដែលកូនសិស្សធ្លាប់រត់លេង ទៅជាកន្លែងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជំនាន់កម្ពុជាប្រជាធិបតេយ្យ។