ភ្ញៀវប្រចាំថ្ងៃ
លោក លន់ យ៉េង៖ យើងសង្ឃឹមថាអង្ករកម្ពុជានឹងជាប់ចំណាត់ថ្នាក់ល្អបំផុតលើពិភពលោកបន្តទៀត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤២
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក លន់ យ៉េង អគ្គលេខាធិការ នៃលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា។ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចេញសេចក្តីជូនដំណឹងពីការប្រកួតអង្ករដែលល្អបំផុតប្រចាំកម្ពុជាលើកទី៤ នៅថ្ងៃទី១ខែវិច្ឆិកា២០១៩ ដើម្បីយកទៅចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀតនៅក្នុងកម្មវិធីក្រកួតអង្ករល្អបំផុតលើពិភពលោក ដែលនឹងធ្វើនៅថ្ងៃទី១០ដល់១៣ខែវិច្ឆិកា២០១៩នៅប្រទេសហ្វីលីពីន។ លោក លន់ យ៉េង សង្ឃឹមថាអង្ករកម្ពុជានឹងជាប់ចំណាត់ថ្នាក់ជាអង្ករល្អបំផុតនៅលើពិភពលោកបន្តទៀត។