អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក សម រង្ស៊ី៖ ​«​បណ្ដឹង​លោក ហ៊ុន សែន ​មិន​អាច​រារាំង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​ខ្ញុំ​បាន​ទេ​!​»​

សំឡេង ០៨:៥៦
លោក សម រង្ស៊ី
លោក សម រង្ស៊ី @Internet
ដោយ៖ អ៊ឹម រចនា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI ​នា​ថ្ងៃ​នេះ គឺ​លោក សម រង្ស៊ី ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​។ តាម​រយៈ​បទ​សម្ភាស​ជាមួយ RFI លោក សម រង្ស៊ី បាន​ប្រកាស​ស្វាគមន៍​បណ្ដឹង​របស់​លោក ហ៊ុន សែន និង​លោក ឌី វិជ្ជា ដែល​ប្ដឹង​រូប​លោក​ទៅ​កាន់​តុលាការ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​។ សម្រាប់អ្នក​នយោបាយ​ប្រឆាំង​ចាស់​វស្សា​រូប​នេះ បណ្ដឹង​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ដើម្បី​តែ​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​សាធារណជន ឲ្យ​ងាក​ចេញ​ពី​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក នៅ​ថ្ងៃ​ទី​០៩​វិច្ឆិកា​​​តែ​ប៉ុណ្ណោះ​។ និង​ថា បណ្ដឹង​នេះ មិន​អាច​រារាំង​ដំណើរ​វិល​ចូល​ស្រុក​របស់​លោក​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​បាន​ឡើយ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ