ភ្ញៀវប្រចាំថ្ងៃ
លោក សៅ សុភាព៖«គម្រោងព្រៃឡង់បៃតងជំហានទី២ នឹងជួយដោះស្រាយបញ្ហាជាច្រើន ដែលកំពុងមានការប្រឈម»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៣២
នៅថ្ងៃសុក្រនេះ ក្រសួងបរិស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលទី២ស្តីពីគម្រោងព្រៃឡង់បៃតងជាមួយនឹងអង្គការ Tetra Tech ARD ក្រោមគម្រោងជំនួយរបស់អង្គការ USAID ដែលមានទឹកប្រាក់ជាង២១លានដុល្លារ សម្រាប់ឆ្នាំ២០១៨ដល់ឆ្នាំ២០២៣។ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា តាមរយៈគម្រោងព្រៃឡង់បៃតងនេះ នឹងធ្វើឲ្យមានការប្រសើរឡើងដល់ការងារល្បាតរបស់មន្ត្រីឧទ្យានុរក្ស និងការងារអនុវត្តច្បាប់ នៅតំបន់ព្រៃឡង់ជាពិសេសចំនូន៤ខេត្ត គឺខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងខេត្តក្រចេះ។