ភ្ញៀវប្រចាំថ្ងៃ
លោក សុខ ទូច៖ ការចោទថាកម្ពុជាផ្តល់ទីតាំងឈរជើងដល់កងទ័ពចិន គឺជាការបន្ទុចបង្អាក់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៩
កាសែត The Wall Street Journal បានផ្សាយម្សិលមិញថា ចិនចុះកិច្ចព្រមព្រៀងជាសម្ងាត់មួយ ជាមួយកម្ពុជាដោយអនុញ្ញាតឲ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករបស់កម្ពុជានៅដែនសមុទ្រភាគខាងលិចកម្ពុជា គឺបានធ្វើឲ្យសហរដ្ឋអាមេរិកមានក្តីបារម្ភ។ ប៉ុន្តែលោកបណ្ឌិត សុខ ទូច ចាត់ទុកការចោទប្រកាន់នេះថា ជានយោបាយ «តាប៊ីយា» និងជាការបន្ទុចបង្អាក់ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជាព្រោះពេលអាមេរិកកាន់អង្រន់ ធ្លាក់លុយចិនមកកម្ពុជាកាន់តែច្រើន។