អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ឈឹម ផលវរុណ​៖ ​«​កិច្ច​ប្រជុំ​នេះ ​ផ្តោត​ទៅ​លើ​បរិបទ​ធំ​ពីរ ​គឺ​បរិបទ​នយោបាយ​ពិភព​លោក ​និង​បរិបទ​នយោបាយ​កម្ពុជា​»​

សំឡេង ១២:៣០
លោក​ ឈឹម​ ផលវរុណ ​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា
លោក​ ឈឹម​ ផលវរុណ ​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា @RFI
ដោយ៖ ញឹម សុផល

​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃទី​២២​ខែសីហា​នេះ បានរៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាលរ​បស់​ខ្លួន​នៅឯ​មជ្ឈមណ្ឌល​កំសាន្តកោះ​ពេជ្រ​។​ លោក ឈឹម ផលវរុន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា កិច្ច​ប្រជុំ​នៅ​ថ្ងៃ​នេះ បាន​ផ្តោត​ទៅ​លើ​ប្រធាន​បទ​ចំនួន​២ គឺទី​១ ​ការ​បូកសរុប​លទ្ធផល​ការងារ​របស់​គណបក្ស​ក្នុង​រយៈពេល១ឆ​មាស និង របៀបវារៈ​ទី​២ គឺ​ការលើក​ទិសដៅ​ការងារ​បន្ត​របស់​គណ​បក្ស។ ក្រៅ​ពី​នេះ កិច្ច​ប្រជុំ​ក៏​បាន​លើក​ឡើង​ពី​កំណែ​ទម្រង់​របស់​រដ្ឋា​ភិបាល អ្នក​បន្ត​វេន បរិបទ​នយោ​បាយ​ជាតិ និង​អន្តរ​ជាតិ លើក​ឡើង​ពី​បញ្ហា EBA មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី និង​រំលឹក​ជំហរ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​ដែរ​។ នេះ​បើ​តាម​លោក ឈឹម ផល​វរុណ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ