លោក ​ម៉ៃ ​ទិត្យ​ថារ៉ា​៖​ យើង​នៅ​តែ​ទទួច​ឲ្យ​រដ្ឋាភិបាល​ធានា​សេរី​ភាព​អ្នក​សារ​ព័ត៌​មាន​ក្នុង​ការ​បំពេញ​វិជ្ជា​ជីវៈ​

សំឡេង ១០:៥០
លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
លោក ម៉ៃ ទិត្យថារ៉ា នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា @RFI

ខណៈ​ដែល​តុលា​ការ​នឹង​បើក​សវនា​ការ​លើ​ករណី​អតីត​អ្នក​យក​ព័ត៌​មាន​វិទ្យុ​អាស៊ីសេរី​២​នាក់​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ នៅ​ថ្ងៃ​អាទិត្យ​នេះ ​អង្គការ​មិន​មែន​រដ្ឋាភិបាលជាតិ​ និង​អន្តរជាតិ​ ចំនួន ៣៧​ស្ថាប័ន​ បាន​ទទួច​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ ​ប្រឆាំង​អ្នក​សារព័ត៌​មាន​សរុប​០៦​នាក់​។​លោក​ ម៉ៃ ​ទិត្យថារ៉ា​ នាយក​ប្រតិបត្តិ​សម្ព័ន្ធអ្នក​សារ​ព័ត៌​មាន​កម្ពុជា ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​នោះ ​បាន​កត់​សំគាល់​ថា​ រាល់​បណ្តឹង​និង​ចំណាត់​ការ​ប្រឆាំង​អ្នកសារ​ព័ត៌​មាន​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​អ្នក​ទាំង​៦​រូប​នេះទេ​ តែ​ជា​គំរាម​កំហែង​ដល់​អ្នក​សារ​ព័ត៌​មាន​ផ្សេង​ទៀត​ក្នុង​ការ​បំពេញ​វិជ្ជា​ជីវៈ​ដោយ​ឯក​រាជ្យ​ផងដែរ​។​