ភ្ញៀវប្រចាំថ្ងៃ
លោកស្រី អ៊ុក ឆាយ៉ាវី៖ ការរៀបចំទិវាគ្រូបង្រៀនពិភពលោកមិនមែនជារឿងនយោបាយធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:២៤
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងរៀបចំទិវាគ្រូបង្រៀនពិភពលោកនៅថ្ងៃទី៥តុលាខាងមុខ ដោយគ្រោងហែក្បួនយកញត្តិទៅដាក់នៅក្រសួងអប់រំដោយទាមទារតម្លើងប្រាក់ខែឲ្យបានសមរម្យ។ ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញបានអនុញ្ញាតឲ្យជួបជុំគ្នាតែនៅលើទីលានប្រជាធិបតេយ្យប៉ុណ្ណោះដោយសំអាងថាប៉ះពាល់សន្តិសុខ និងសណ្តាប់ធ្នាប់។ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក៏មិនប្រឆាំងនឹងបំរាមនេះដែរ ខណៈលោកស្រីអះអាងថាការរៀបចំទិវាគ្រូបង្រៀនពិភពលោកមិនមែនជារឿងនយោបាយធ្វើឲ្យរដ្ឋាភិបាលឈឺក្បាលទេ។