​លោក ប៉ាវ ស៊ីណា​៖ នៅ​ពេល​នេះ អាជ្ញាធរ​ត្រូវ​តែ​ចុះ​ទៅ​ជួប​ជាមួយ​ម្ចាស់​ផ្ទះ​ជួល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឡើង​ថ្លៃ​

សំឡេង ១១:៤០
លោក ប៉ាវ ស៊ីណា
លោក ប៉ាវ ស៊ីណា @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ។ លោកប៉ាវ ស៊ីណា បាន​សម្គាល់​ឃើញ​ពី​ការ​ឡើង​ថ្លៃ​បន្ទប់​ជួល​ខ្ពស់​ជាង​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ដល់​កម្មករ កម្មការិនី​ទៅទៀត​សម្រាប់​ចាប់​ពី​ឆ្នាំ២០២០ ខាង​មុខ​នេះ​ទៅ​។ សម្រាប់​រូប​លោក ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន គឺ​អាជ្ញាធរ​មូល​ដ្ឋាន​ត្រូវ​តែ​ចុះ​ទៅ​ជួប​ដោយ​ផ្ទាល់​ជាមួយ​ម្ចាស់​ផ្ទះ​ជួល​ទាំង​នោះ ​និង ធ្វើ​របាយ​ការណ៍​មក​កាន់​រដ្ឋា​ភិបាល​។