ភ្ញៀវប្រចាំថ្ងៃ

​លោក ហូ វណ្ឌី៖ ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរ​យ៉ាង​គំហុក​មក​កាន់​កម្ពុជា​មិន​មែន​មក​ពី​បញ្ហា​មេរោគ​កូរ៉ូណា​តែ​មួយ​ទេ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹកមិញនេះ ប្រមុខរដ្ឋាភិបា​លកម្ពុជា បានបង្ហាញ​ឱ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០នេះ ភ្ញៀវ​ទេសចរបរទេ​សមកកម្ពុជាបា​នធ្លាក់ចុះ​ប្រមាណជាង៦០% ជាពិសេស ភ្ញៀវទេ​សចរជន​ជាតិចិន បានធ្លាក់ចុះក្នុងរង្វង់៩០%។ តាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នេះ គឺ​មកពីប​ញ្ហាភ័យខ្លាចនៃមេ​រោគឆ្លងកូរ៉ូណា។ ប៉ុន្តែ លោកហូ វណ្ឌី សហប្រធាន​ក្រុមការងារ​វិស័យ​ទេសចរ​ណ៏​ផ្នែក​ឯកជនវិញ មើលឃើញថា បញ្ហាធ្លាក់ចុះខ្លាំងនៃភ្ញៀវទេសចរនេះ មិនមែនមកពី​បញ្ហាមេរោគកូរ៉ូ​ណាតែមួយមុខទេ ពោល គឺមានកត្តារួមផ្សំផ្សេងៗទៀត។ 

លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន
លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជន @RFI
មើលវគ្គផ្សេងទៀត