​លោក មាស សុខ​សេន​សាន​៖ «​បន្ទាប់​ពី​កែ​ទម្រង់ ​រដ្ឋា​ភិបាល​អាច​គ្រប់​គ្រង​ថវិកា​ជាតិ​សរុប បាន ​និង​មាន​ឱន​ភាព​ក្នុង​រង្វង់​៥%​»​

សំឡេង ២១:១៨
លោក មាស សុខសេនសាន អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក មាស សុខសេនសាន អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ @RFI

កំណែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​របស់​រដ្ឋា​ភិបាល​កម្ពុជា នៅ​ពេល​នេះ​បាន​ចេញ​លទ្ធផល​ជា​បណ្តើរៗ​ហើយ បន្ទាប់​ពី​ក្រសួង​ហិរញ្ញ​វត្ថុ បាន​ចាប់​ផ្តើម​ការងារ​នេះ​តាំង​ពី​ឆ្នាំ​២០០៤​មក​។ លោក មាស សុខ​សេន​សាន អគ្គ​លេខា​ធិការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ និង​ជា​អគ្គ​លេខា​ធិការ​រង នៃ​អគ្គ​លេខាធិការ​ដ្ឋាន​គណៈ​កម្មា​ធិការ​ដឹក​នាំ​ការងារ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ ថ្លែងថា​ចំណូល​រដ្ឋ​មាន​ការ​កើន​ឡើង​ខ្លាំង​រហូត​អាច​គ្រប់​គ្រង​បាន និង​ធានា​ដល់​ការ​ចំណាយ​។ ជាមួយ​គ្នា​នេះ លោក​អគ្គ​លេខា​ធិការ បន្ត​ថា​រដ្ឋា​ភិបាល​បាន​ចាយ​សល់​នូវ​ថវិកា​ចរន្ត ដោយ​សារ​ចំណូល​បច្ចុប្បន្ន​ខ្ពស់​ជាង​ចំណាយ​។