អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​ឧត្តម​សេនីយ៍ អេង ហ៊ី៖ កង​រាជ​អាវុធ​ហត្ថ​សុំ​ទោស​ជា​សាធារណៈ ករណី​ហិង្សា​ពេល​ចុះ​អនុវត្តន៍​សាល​ដីកា​នៅ​ខេត្ត​ព្រះសីហនុ​

សំឡេង ១១:១១
លោកឧត្តមសេនីយ៍ អេង ហ៊ី
លោកឧត្តមសេនីយ៍ អេង ហ៊ី @RFI
ដោយ៖ អ៊ឹង ប៊ុនថន
១៦ នាទី

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅពេលនេះ គឺលោកឧត្តម​សេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស​ បានធ្វើការ​ប្រកាស​ពី​លទ្ធផល​នៃការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ប្រើ​ហិង្សា​ នៅគ្រា​ចុះ​អនុវត្តន៍​សាលដីកា​លើ​ទំនាស់​ដីធ្លី​មួយ​កន្លែងនៅ​ខេត្តព្រះសីហនុកាលពីថ្ងៃទី២៤​ខែ​មករា​ឆ្នាំ​២០១៩។ ជា​ករណី​ហិង្សា​រវាង​ពលរដ្ឋ​និង​កម្លាំង​ប្រដាប់​អាវុធ​បណ្តាល​ឲ្យ​មនុស្ស​រង​របួស​។ ប៉ុន្តែ​ករណី​នេះ គឺ​មាន​មន្រ្តី​PM​ចំនួន​៥​នាក់​ត្រូវ​បាន​ដាក់​វិន័យ​រដ្ឋបាល​ និង​PM ​ម្នាក់​ព្រម​ទាំង​ទាហាន​ម្នាក់ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជួន​ទៅ​តុលាការ​។ យ៉ាង​នេះ​ក្តី លោក​ឧត្តម​សេនីយ៍ ​អេង ហ៊ី បាន​ថ្លែង​ថា កង​រាជ​អាវុធ​ហត្ថ សុំទោស​ជា​សាធារណៈ ករណី​ហិង្សា​នោះ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ