ភ្ញៀវប្រចាំថ្ងៃ
លោក សេង ទៀក៖ «សត្វខ្លាធំដែលអាចបង្កាត់ពូជបាន លែងមានហើយនៅកម្ពុជា»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៥១
អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) ដោយមានការចូលរួមសហការពីក្រសួងបរិស្ថាន អង្គការ USAID និងសហភាពអឺរ៉ុប នឹងរៀបចំពិធីមួយរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩កក្កដា ខាងមុខ នៅខេត្តមណ្ឌលគីរី ដែលមានឈ្មោះថា«ទិវាសត្វខ្លាធំ»។ ពិធីនេះ ក៏មានការរត់ប្រណាំង ដែលមានអ្នកចូលរួមចំនួន២០០នាក់ផងដែរ។ នាយកប្រចាំប្រទេសនៃអង្គការ WWF លោក សេង ទៀក ថ្លែងថាកម្មវិធីនេះគឺដើម្បីបំផុសឲ្យមានចលនាស្រលាញ់ និងចូលរួមថែរក្សាសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។