​លោក រ៉ុង ឈុន៖ សហ​ជីព​កំពុង​ប្រមូល​ស្នាម​មេ​ដៃ​ពី​កម្មករ​ដើម្បី​ធ្វើ​ញត្តិ​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​រក្សា​EBA​ឱ្យ​បាន​

សំឡេង ១១:០៩
លោក រ៉ុង ឈុន
លោក រ៉ុង ឈុន @RFI

តាំង​ពី​ថ្ងៃទី២២ ខែធ្នូ​មក សហ​ជីព​តំណាង​កម្មករ​មួយ​ចំនួន​បាន និង កំពុង​បន្ត​ប្រមូល​ស្នាម​មេ​ដៃ​ពី​កម្មករ​និយោ​ជិត ដើម្បី​ធ្វើ​ញត្តិ​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ធ្វើ​តាម​ការ​ចង់​បាន​របស់​សហ​ភាព​អឺរ៉ុប​ក្នុង​ការ​រក្សា​បាន​នូវ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA។ លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែល​ជា​ភ្ញៀវ​របស់​យើង​នៅ​រាត្រី​នេះ បាន​អះអាង​ថា មក​ដល់​ពេល​នេះ ក្រុម​របស់​លោក​ប្រមូល​បាន​ស្នាម​មេដៃ​កម្មករ​បាន​ខ្លះៗ​ហើយ​។ លោក​ថា ក្រុម​សហជីព​ត្រូវ​ការ​ស្នាម​មេ​ដៃ​កម្មករ​តែ​១ពាន់​នាក់​ទេ ដើម្បី​ធ្វើ​ញត្តិ​ដាក់​ទៅ​កាន់​រដ្ឋា​ភិបាល​កម្ពុជា​។