ភ្ញៀវប្រចាំថ្ងៃ
លោក Florian Boheme៖ «សប្តាហ៍បារាំងនៅសៀមរាប គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មនិងវប្បធម៌»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:២៥
ព្រឹត្តិការណ៍សប្តាហ៍បារាំង ឆ្នាំ២០១៩នេះ នឹងត្រូវរៀបចំធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមីនា នៅក្នុងបរិវេណសួនច្បារនៃមហាសណ្ឋាគារអង្គរ ខេត្តសៀមរាប។ ព្រឹត្តិការណ៍សប្តាហ៍បារាំងលើកទីពីរនេះ នឹងបើកឲ្យសាធារណជនចូលរួមដោយសេរី។ លោក Florian Boheme មន្ត្រីទំនាក់ទំនងនៃព្រឹត្តិការណ៍សប្តាហ៍បារាំងនៅសៀមរាប បានថ្លែងថាព្រឹត្តិការណ៍នេះ គឺជាគំនិតផ្តួចផ្តើមរបស់សហគមន៍បារាំង ដែលរស់នៅក្នុងខេត្តសៀមរាបកាលពីឆ្នាំទៅ ក្នុងគោលបំណងចង់បង្ហាញដល់មិត្តភក្តិកម្ពុជា បានស្គាល់ពីវប្បធម៌បារាំង។