លោក ឡុង ឌីម៉ង់៖ «មិនមានការចាំបាច់ណាមួយ ដើម្បីជន្លៀសពលរដ្ឋខ្មែរចេញពីប្រទេសកូរ៉េទេ»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:១៩
មេរោគផ្លូវដង្ហើមថ្មី Covid-19 កំពុងរាលដាលទៅដល់ប្រទេសកូរ៉េខាងត្បូង ដោយមានការឆ្លងជំងឺនេះ រហូតជាង១ពាន់នាក់ ហើយនឹងស្លាប់ជាង១០នាក់ គិតមកត្រឹមថ្ងៃពុធនេះ។ បច្ចុប្បន្ន មានពលរដ្ឋខ្មែរប្រមាណជា៦ម៉ឺននាក់ កំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូង។ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង បានថ្លែងថា រហូតមកដល់ពេលនេះមិនមានពលរដ្ឋខ្មែរណាម្នាក់បានឆ្លងមេរោគ Covid-19 នេះទេ ខណៈមានពលរដ្ឋខ្មែរជាច្រើនបានរស់នៅក្នុងតំបន់ដែលឆ្លងជំងឺររលាកផ្លូវដង្ហើមមួយនេះ។ ទោះយ៉ាងណា លោក ឡុង ឌីម៉ង់ បញ្ជាក់ថាស្ថានទូតកម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីអន្តរាគមន៍ ប្រសិនបើមានករណីជាយថាហេតុណាមួយកើតឡើងចំពោះពលរដ្ឋខ្មែរ។