លោក ឃឹម ហ្វីណង់៖ ការអភិវឌ្ឍភូមិស្រុក គួរតែមានការរួមចំណែកពីគ្រប់ភាគីទាំងអស់
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិ RFI នារាត្រីនេះ គឺលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប។ រដ្ឋបាលស្រុកបន្ទាយស្រី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសដាក់ឲ្យដំណើរការសាកល្បង យុទ្ធនាការផ្ទះ១អំពូល១ នៅក្នុងភូមិព្រះដាក់ ដែលជាភូមិធំជាងគេនៃស្រុកបន្ទាយស្រី ដោយរដ្ឋបាលស្រុក ត្រូវបំពាក់អំពូលសូឡា៥១៨ឈុត នៅមុខផ្ទះប្រជាពលរដ្ឋចំនួន៥១៨ខ្នង។ លោក ឃឹម ហ្វីណង់ បានអះអាងថា ការបំពាក់អំពូលនេះ គឺរដ្ឋបាលស្រុកគ្មានចំណាយអស់លុយមួយសេនទេ ដោយសារមានវិស័យឯកជនជាអ្នកចេញមុខឧបត្ថម្ភ។ សម្រាប់អភិបាលស្រុកបន្ទាយស្រីដែលទើបចូលកាន់តំណែងបានពីរខែកន្លះរូបនេះ ការអភិវឌ្ឍភូមិស្រុក គួរតែមានការរួមចំណែកពីគ្រប់ភាគីទាំងអស់ ទាំងភាគីរដ្ឋ ភាគីឯកជន ដៃគូអភិវឌ្ឍ និងជាពិសេសគឺពីសំណាក់ពលរដ្ឋខ្លួនឯងតែម្ដង។