អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក​បណ្ឌិត ​គិន ​ភា​៖ ​កម្ពុជា​ធ្លាប់​ជំពាក់​គុណ​វៀត​ណាម ​ហើយ​វៀត​ណាម​ក៏​ធ្លាប់​ជំពាក់​គុណ​កម្ពុជា​ដែរ​

សំឡេង ១១:៤៦
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា @RFI
ដោយ៖ អ៊ឹង ប៊ុនថន
១៧ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​រាត្រី​នេះ គឺ​លោក​បណ្ឌិត គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​។ ជុំវិញ​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក​ង្វៀង ហ៊្វូជុង (Nguyen Phu Trong)​​ អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​មជ្ឈឹម​បក្ស​កុំម្មុយ​នីស្ត និង​ជា​ប្រធាន​រដ្ឋ​វៀត​ណាម​មក​កម្ពុជា​ម្សិល​មិញ លោក គិន ភា យល់​ថា ជា​ទស្សនៈ​កិច្ច​លក្ខណៈ​ធម្មតា​ក្រោយ​ពី​មេដឹក​នាំ​វៀតណាម​ឡើង​កាន់​ដំណែង។ ឆ្លើយ​តប​នឹង​សំណួរ​ដែល​ថា តើ​កម្ពុជា និង​វៀតណាម​មាន​ទំនាក់​ទំនង​ស្មើ​មុខ​ស្មើ​មាត់​គ្នា​ដែរ​ឬ​ទេ? លោក គិន ភា យល់ថា កម្ពុជា​ធ្លាប់​ជំពាក់​គុណ​វៀតណាម ហើយ​វៀត​ណាម​ក៏​ធ្លាប់​ជំបាក់​គុណ​កម្ពុជា​ផង​ដែរ​កាល​ពី​សម័យ​សង្រ្គាម​រវាង​វៀតណាម​ខាងជើង និង​វៀតណាម​ខាងត្បូង។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ