ភ្ញៀវប្រចាំថ្ងៃ

​លោកស្រី Eva Nguyen Binh​៖ «​ពិព័រណ៌​សិល្បៈ​ គឺ​ជា​ការ​លើក​ស្ទួយ​ដល់​សិល្បៈ​ករ និង​តម្លៃ​នៃ​ឧទ្យាន​ស្ថាន​ទូត​បារាំង​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​នឹង​រៀប​ចំ​ពិព័រណ៌​សិល្បៈ​លើក​ទី២ នៅ​ក្នុង​ឧទ្យាន​ស្ថាន​ទូត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៧ ខែមីនា ឆ្នាំ២០២០​នេះ ដោយ​បើក​ឲ្យ​សាធារណ​ជន​ចូល​ទស្សនា​ដោយ​សេរី​។ លោក​ស្រី អេវ៉ា ង្វៀនប៊ិញ ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា ថ្លែង​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ គឺ​ចង់​ឲ្យ​សិល្បៈករ​ចម្រុះ​បារាំង-ខ្មែរ មាន​ឱកាស​បាន​បង្ហាញ​ស្នាដៃ​ដ៏​ល្អ​ឯក​របស់​ពួក​គាត់ និង​ម្យ៉ាង​ទៀត​គឺ​ចង់​លើក​ស្ទួយ​តម្លៃ​ដ៏​ស្រស់​ស្អាត​នៃ​ឧទ្យាន​ស្ថាន​ទូត​បារាំង​ផង​ដែរ​។ 

លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា Im Rachna/rfi