លោក ឈឹម ផលវរុណ៖ «រយៈពេល១៦ខែ ឧត្តមក្រុមប្រឹក្សាចុះទៅប្រមូលទិន្នន័យ សំណុំរឿងទំនាស់ បានចំនួន៤០០លើក»
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:២៩
នៅថ្ងៃសុក្រនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកសន្និបាតមួយ ដោយធ្វើការបូកសរុបលទ្ធផលការងាររបស់ខ្លួន ដែលបានធ្វើរយៈពេល១៦ខែកន្លងទៅ។ លោក ឈឹម ផលវរុណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានលេខខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានលើកឡើងថា ប្រតិភូគណបក្សទាំង១៦នៃឧត្តមក្រុមប្រឹក្សា បានចុះទៅសិក្សាប្រមូលទិន្នន័យ និងអង្គហេតុនានានៃទំនាស់ បានសរុបចំនួន៤០០លើក រយៈពេលជាង១ឆ្នាំមកនេះ។ តាមលោក ឈឹម ផលវរុណ លទ្ធផលរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់សម្រេចបាន គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រមុខរដ្ឋាភិបាល។