ភ្ញៀវប្រចាំថ្ងៃ

​លោក យ៉ង់ គឹមអេង​៖ ​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ​គ្មាន​ហ្វ្រាំង​ទប់​ទេ​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​នៅ​កម្ពុជា គ្មាន​ហ្វ្រាំង​ទប់​ទេ​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​​និង​សន្តិភាព​​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង លោក យ៉ង់ គឹមអេង ពន្យល់​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​យ៉ាង​អាណាធិបតេយ្យ​ដូច្នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ងាក​មក​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង ហើយ​វា​បាន​ធ្វើ​ឲ្យ​ខាត​បង់​ថវិកា​ជាតិ​អស់​៤០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​។ បើ​ទោះ​បី​ជា​កម្ពុជា​មិន​ទាន់​មាន​ច្បាប់​គ្រប់​គ្រង​គ្រឿង​ស្រវឹងក៏​ពិត​មែន ប៉ុន្តែ​សម្រាប់​លោក យ៉ង់ គឹមអេង ក្រសួង​ព័ត៌មាន​មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ប្រសិន​បើ​ក្រសួង​នេះ មាន «ឆន្ទៈ»​។ 

លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព @RFI