ភ្ញៀវប្រចាំថ្ងៃ

​លោក​បណ្ឌិត ឆេង គីម​ឡុង​៖ ​បរិយា​កាស​ធុរ​កិច្ច​កម្ពុជា​នៅ​មាន​ចំណុច​ច្រើន​គួរ​កែ​លម្អ ប៉ុន្តែ​ល្អ​ប្រសើរ​ជាង​១០​ឆ្នាំ​មុន​

សំឡេង ១១:២២
លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ
លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ @សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរ​ជាតិ​នារា​ត្រី​នេះ គឺ​លោក​បណ្ឌិត​ ឆេង​ គីមឡុង នាយក​នៃ​មជ្ឈ​មណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាល​កិច្ច​ និង​ប្រជាធិបតេយ្យ​របស់​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី។ កាល​ពី​ថ្ងៃទី២៥ ខែ​តុលា កន្លង ADBបាន​ត្រៀម​ថវិកា១.៤៥ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​កម្ពុជា ក្នុង​ទម្រង់​ជា​ឥណទាន​សម្បទាន ហិរញ្ញប្ប​ទាន​ឥត​សំណង និង​ជំនួយ​បច្ចេក​ទេស​។ ប្រាក់​ទាំង​នោះ​ក៏​មាន​គោលដៅ​លើក​កម្ពស់​បរិយាកាស​ធុរកិច្ចផង​ដែរ​។ ឆ្លើយ​នឹង​សំនួរ​របស់​វិទ្យុបារាំង​អន្តរជាតិ លោក​បណ្ឌិត ឆេង គីមឡុង លើក​ឡើង​ថា បរិយាកាស​ធុរកិច្ច​នៅ​មាន​ចំណុច​ច្រើន​គួរ​តែ​កែ​លម្អ ប៉ុន្តែ​បើ​ប្រៀបធៀប​នឹង​១០​ឆ្នាំ​មុន គឺ​មាន​ភាព​អំណោយ​ផល​ច្រើន​ជាង​។ លោក​បណ្ឌិត ក៏​យល់​ឃើញ​ដែរ​ថា​ស្ថាន​ភាព​នយោបាយ​បច្ចុប្បន្ន​នេះ ក៏​មាន​ប៉ះពាល់​ខ្លះ ​ដល់​បរិយាកាសធុរកិច្ច​កម្ពុជា​ដែរ​។