​លោក ង៉ែត ជូ៖ វិធាន​ការ​កែរ​ទម្រង់​សេដ្ឋកិច្ច​របស់​កម្ពុជា នឹង​ជួយ​សម្រាល​ស្ថាន​ការណ៍​ខ្លះ បើ​កម្ពុជា​បាត់​បង់ EBA​

សំឡេង ០៧:៣៥
លោក ង៉ែត ជូ អ្នកពិគ្រោះនិងផ្តល់យោបល់ជាន់ខ្ពស់ផ្នែកទីផ្សារ ហៅកាត់ថា EMC
លោក ង៉ែត ជូ អ្នកពិគ្រោះនិងផ្តល់យោបល់ជាន់ខ្ពស់ផ្នែកទីផ្សារ ហៅកាត់ថា EMC @RFI

នៅ​ថ្ងៃទី ២៩ មីនា នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បើក​វេទិការ​ជួប​ជាមួយ​ផ្នែក​ឯកជន ដោយ​បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធាន​ការ​កែរ​ទម្រង់​សេដ្ឋកិច្ច​កម្ពុជា​លើក​ទី០១ ដើម្បី​ពង្រឹង​ភាព​ប្រកួត​ប្រជែង និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​លុប​ចោល​ថ្លៃ​សេវាកម្ម​ផ្សេងៗ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​របស់​វិនិយោគ​ទុន​នៅ​កម្ពុជា ដោយ​ថា ក្រោយពី​ការ​ដាក់​ចេញ​នូវ​វិធាន​ការ​នេះ​ទៅ​ វិស័យ​ឯកជន​នឹង​កាត់​បន្ថយ​ការ​ចំណាយ​ប្រាក់​ជាង​៤០០​លាន​ឯណោះ​។លោក​ ង៉ែត ជូអ្នក​ពិគ្រោះ​និង​ផ្តល់​យោបល់​ជាន់​ខ្ពស់​ផ្នែក​ទីផ្សារ ហៅ​កាត់​ថា EMC ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI បាន​ចាត់​ទុក​ថា វិធាន​ការ​កែរ​ទម្រង់​សេដ្ឋកិច្ច​របស់​កម្ពុជា នេះ នឹង​ជួយ​សម្រាល​ស្ថាន​ការណ៍​បាន​ខ្លះ បើ​កម្ពុជា​បាត់​បង់ EBA ។