ភ្ញៀវប្រចាំថ្ងៃ
លោក ច្រឹក សុខនីម៖ តម្លៃខុនដូទំនងជាមិនធ្លាក់ចុះទេ បើទោះបីជាការផ្គត់ផ្គង់មានកំណើនក៏ដោយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៥
តម្លៃខុនដូនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៩នេះ ទំនងជាមិនធ្លាក់ចុះទេ បើទោះបីជាការផ្គត់ផ្គង់មានកំណើនក៏ដោយ។ នេះបើតាមការអះអាងរបស់លោក លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្ដរជាតិនារាត្រីនេះ។ ការអះអាងរបស់លោក ច្រឹក សុខនីម ដូច្នេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថ្មី ព្យាករណ៍ថា ចំនួនបន្ទប់ខុនដូក្នុងរាជធានីភ្នំពេញនឹងកើនឡើងចំនួនជាង១ម៉ឺន៤ពាន់យូនីតកាលពីចុងឆ្នាំ ២០១៨ ទៅដល់ចំនួនជាង៣ម៉ឺនយូនីត នៅក្នុងឆ្នាំ២០១៩នេះ។ តទៅនេះជាបទសម្ភាសរវាង អ៊ឹម រចនា និងលោក ច្រឹក សុខនីម។