​លោក ហុក ម៉េងហ៊ន​៖ «​វេទិកា​លើក​ទី៣​នេះ បាន​បង្ហាញ​ពី​វឌ្ឍន​ភាព ​និង​ការ​ព្រួយ​បារម្ព​ពី​យន្ត​ការ ​និង​នីតិ​វិធី​នៃ​ការ​អនុវត្ត​ជាក់​ស្តែង​»​

សំឡេង ១១:៤០
លោក ហុក ម៉េងហ៊ន
លោក ហុក ម៉េងហ៊ន @សហការី

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៩​ខែសីហា​នេះ ក្រសួង​មហា​ផ្ទៃ បាន​បើក​វេទិកា​ស្ដី​ពី​ភាព​ជា​ដៃគូ​រវាង​រាជ​រដ្ឋា​ភិបាល និង​អង្គ​ការ​សមាគម​ស៊ីវិល​លើក​ទី៣ នៅ​ក្រសួង​មហា​ផ្ទៃ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​អង្គ​ការ សមាគម​ក្រៅ​រដ្ឋា​ភិបាល​ជា​ច្រើន​ផង​ដែរ​។ លោក ហុក ម៉េងហ៊ន អ្នក​នាំ​ពាក្យ​វេទិកា​នៃ​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​សម្រាប់​កម្ពុជា(NGOs Forum) ថ្លែង​ថា វេទិកា​រវាង​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​មហា​ផ្ទៃ​លើក​ទី៣​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍន​ភាព​មួយ​ចំនួន ពី​វេទិកា​មួយ​ទៅ​វេទិកា​មួយ រួម​ទាំង​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​យន្ត​ការ និង​នីតិ​វិធី​នៃ​ការ​អនុវត្ត​ជាក់​ស្តែង​ផង​ដែរ​។