​លោក អំ សំអាត​៖ ​សំណុំ​រឿង​អតីត​អ្នក​កាសែត​អាស៊ី​សេរី​គួរ​តែ​បញ្ចប់ ព្រោះ​បាន​អូស​បន្លាយ​ជិត​២​ឆ្នាំ​មក​ហើយ​

សំឡេង ១០:៣៥
​លោក ​អំ សំអាត ​នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​
​លោក ​អំ សំអាត ​នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ @RFI

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​អំ សំអាត ដែល​ជា​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO)។ ចំពោះ​ការ​បដិសេធ​ចោល​របស់​សាលា​ឧទ្ធរណ៍​ចំពោះ​បណ្តឹង​របស់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​នៅ​ព្រឹក​មិញ​នេះ លោកអំ សំអាត បាន​សម្តែង​នូវ​ការ​ខក​ចិត្ត​។ ជាមួយ​នឹង​ការ​ខក​ចិត្ត លោក​ក៏​បាន​ស្នើ​ឱ្យ​តុលា​ការ​ល្មម​បញ្ចប់​នីតិ​វិធី​លើ​សំណុំ​រឿង​អតីត​អ្នក​កាសែត​ទាំង​ពីរ​ហើយ ព្រោះ​សំណុំ​រឿង​នេះ បាន​អូស​បន្លាយ​ជិត​ពីរ​ឆ្នាំ​រួច​មក​ហើយ​។