អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

​លោក ​ឡុង ​កែម​វិចិត្រ​៖ ​វិនិយោគិន​នឹង​មិន​ចាក​ចេញ​ពី​កម្ពុជា​ទេ ​បើ​ទោះ​ជា​គ្មាន​ ​EBA ​ក៏​ដោយ​!​

សំឡេង ១០:០១
លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យរងក្រសួងពាណិជ្ជកម្ម
លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យរងក្រសួងពាណិជ្ជកម្ម @FB
ដោយ៖ អ៊ឹម រចនា
១៥ នាទី

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ​នា​រាត្រី​នេះ គឺ​លោក ឡុង កែមវិចិត្រ អ្នក​នាំ​ពាក្យ​រង​ក្រសួង​ពាណិជ្ជកម្ម​។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​​វិទ្យុ​បារាំង​អន្ដរជាតិ RFI លោក ឡុង កែមវិចិត្រ បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ប្រកាស​​របស់​គណៈកម្មការ​អឺរ៉ុប ដែល​ចាប់​ផ្ដើមដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។ ប៉ុន្តែ​បើ​តាម​អ្នក​នាំ​ពាក្យ​រង​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ ការ​ប្រកាស​របស់​គណៈកម្មការ​អឺរ៉ុបនា​ពេល​នេះ មិនមែន​ជា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ​ពី​កម្ពុជាឡើយ​។ ម្យ៉ាង​វិញ​ទៀត លោក​ជឿ​ជាក់​ថា បើ​ទោះ​បី​ជា​លែង​មាន EBA ក៏​ដោយ ក៏​អ្នក​វិនិយោគ​នឹង​នៅ​តែ​បន្ត​ដាក់​ទុន​រក​ស៊ី​នៅ​កម្ពុជា​ដែរ​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ