ភ្ញៀវប្រចាំថ្ងៃ

​លោក ​ចាន់ ​យុត្ថា​៖«​ប្រជា​ពល​រដ្ឋ ​គួរ​ប្រើ​ប្រាស់​ទឹក​ឲ្យ​ត្រូវ​គោល​ដៅ នា​រដូវ​ប្រាំង​ឆ្នាំ​២០១៩​នេះ​»​

សំឡេង ១១:៣១
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧត្តុនិយម @សហការី
ដោយ៖ ញឹម សុផល
១៥ នាទី

នៅ​រដូវ​ប្រាំង​ឆ្នាំ​២០១៩ នេះ អាកាស​ធាតុ នឹង​ឡើង​កំដៅ​ខ្លាំង រហូត​ដល់​៤០​ឬ​៤២​អង្សារ​សេ ដែល​ស្ថាន​ភាព​នេះ នឹង​បង្ក​ឲ្យ​មាន​ភាព​រាំង​ស្ងួត​។ បន្ថែម​ពី​សេចក្តី​ប្រកាស​របស់​រដ្ឋា​ភិបាល កាល​ពី​ពេល​កន្លង​ទៅ​នេះ លោក ចាន់ យុត្ថា រដ្ឋ​លេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក និង​ឧត្តុ​និយម បាន​ធ្វើ​ការ​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ ថែ​រក្សា​ទឹក​ទុក និង​ប្រើ​ប្រាស់​ឲ្យ​ចំគោល​ដៅ ខណៈ​តំបន់​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង បាន​ចាប់​ផ្តើម​ប្រឈម​នឹង​ភាព​រាំង​ស្ងួត​បណ្តើរៗ​ហើយ​។