អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក កន​ សាវាង្ស៖ ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​ នៅ​តែ​មិន​ស្គាល់​តំណាង​រាស្រ្ត​របស់​ខ្លួន​

សំឡេង ១១:៥២
លោក កន សាវាង្ស មន្រ្តី​កម្មវិធី​ជាន់​ខ្ពស់​ផ្នែក​អង្កេត ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា ​ខុម​ហ្រ្វែល ​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​បារាំង​ ថ្ងៃ​ទី​២៧​ខែ​សីហា​ឆ្នាំ​២០១៥​
លោក កន សាវាង្ស មន្រ្តី​កម្មវិធី​ជាន់​ខ្ពស់​ផ្នែក​អង្កេត ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា ​ខុម​ហ្រ្វែល ​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​បារាំង​ ថ្ងៃ​ទី​២៧​ខែ​សីហា​ឆ្នាំ​២០១៥​ @RFI/Somnop
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

ភ្ញៀវ​​ប្រចាំ​​ថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​ RFI​​ នៅ​​រាត្រី​​នេះ​ ​គឺ​​លោក​​ កន សាវាង្ស ​ជា​​មន្រ្តី​​កម្ម​​វិធី​ជាន់​​ខ្ពស់​​ផ្នែក​​អង្កេត​​ របស់​​អង្គការ​​ឃ្លាំ​​មើល​​ការ​​បោះឆ្នោត​​នៅ​​កម្ពុជា​​ហៅ​​កាត់​​ថា ​ខុម​ហ្វ្រែល​។​ឆ្លើយ​​តប​​នឹង​​សំណួរ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​ RFI​​ លោក ​កន ​សាវាង្ស ​បាន​​ឲ្យ​​ដឹង​​ថា ​​ខុម​ហ្វ្រែល​​​ទើប​​នឹង​​បង្កើត​​គេហទំព័រ​​ថ្មី​​មួយ​​ ដែល​​មាន​​ឈ្មោះ​​ថា​ ​ Cambodia Voter’s Voice ​​ឬ​ ​សម្លេង​​ម្ចាស់​​ឆ្នោត​​កម្ពុជា​។ ​​គេហទំព័រ​​នេះ​ ​នឹង​​ក្លាយ​​ជា​​វេទិកា​​មួយ​​​សម្រាប់​​ឲ្យ​​ប្រជាពល​រដ្ឋ​​ដែល​​ជា​ម្ចាស់​​ឆ្នោត​​ ស្វែង​​រក​​តំណាង​​រាស្រ្ត​​របស់​​ខ្លួ​ន​​នៅ​​ក្នុង​​មណ្ឌល​​នីមួយៗ​។ ​លោក ​កន​ សាវាង្ស ​បាន​​បញ្ជាក់​​ថា ​​រហូត​​មក​​ដល់​​ពេល​​បច្ចុប្បន្ន​​នេះ ​​ប្រជាពលរដ្ឋ​​ដែល​​ជា​​ម្ចាស់​​ឆ្នោត​​មួយ​​ចំនួន​​ នៅ​​តែ​​មិន​​ស្គាល់​​តំណាង​​រាស្រ្ត​​របស់​​ខ្លួន​​នៅ​​ឡើយ​​ ហើយ​​មិន​​ដឹង​​ថា ​​តើ​​គួរ​​ប្រើ​​អ្នក​​តំណាង​​​រាស្រ្ត​​របស់​​ខ្លួន​ ​ដោយ​​របៀប​​ណា​។ ​គេហទំព័រ​ថ្មី​នេះ ​នឹង​​ជួយ​​ឲ្យ​​អ្នក​​តំណាង​​រាស្រ្ត​ ​និង​​ ម្ចាស់​​ឆ្នោត​ កាន់​​តែ​​ខិត​​ជិត​​រក​​គ្នា។​

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ