ភ្ញៀវប្រចាំថ្ងៃ

​លោក គង់ គាំ៖ ​ការ​ប្រើ​ឯកសារ​មិន​ផ្លូវការ​របស់​សមាជិក​ព្រឹទ្ធសភា​មិន​មែន​ជា​អំពើ​ក្បត់​ជាតិ​

សំឡេង ១០:០៨
លោក គង់ គាំ
លោក គង់ គាំ ©Channa/rfi

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅ​រាត្រីនេះ​ គឺ​លោក ​គង់ គាំ ​ប្រធាន​គណបក្ស ​សម រង្ស៊ី។​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វិទ្យុបារាំង​អន្តរជាតិ ​RFI ​លោក ​គង់ គាំ ​បាន​ទទួល​ស្គាល់​ថា ​ឯកសារ​ស្តីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម ដែល​បង្ហាញ​ដោយ​លោក ហុង សុខហួរ ​ពិត​ជាមិន​មែន​ជា​ឯកសារ​ដើម​នៃ​សន្ធិសញ្ញា​នេះ​មែន ​ក៍​ប៉ុន្តែ​ក្នុងនាម​ជា​សមាជិក​ព្រឹទ្ធសភា ​ការ​ប្រើឯកសារ​មិន​ផ្លូវ​ការ​នេះ ​មិន​មែន​ជា​អំពើ​ក្បត់​ជាតិ​នោះ​ទេ។​ បើ​តាម​លោក ​គង់ គាំ ​ប្រសិនបើ​ការ​ប្រើ​ឯកសារ ​និង​ការ​បកស្រាយ​មិន​ត្រឹម​ត្រូវ ​នោះ​លោក ​ហុង ​សុខហួរ ​អាច​ធ្វើ​ការ​កែរ​តម្រូវ​ចំពោះ​សាធារណៈមតិ​ឡើងវិញ​បាន។​