ភ្ញៀវប្រចាំថ្ងៃ

លោក ឡុង កុសល៖ ចិន​ជា​ដៃគូ​ដ៏​ល្អ​របស់​កម្ពុជា ក្នុង​ការងារ​ជួស​ជុលប្រាសាទ

សំឡេង ១០:១១
លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា
លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា។ អាជ្ញាធរជាតិ​អប្សរា និង​ក្រុម​រដ្ឋាភិបាល​ចិន​សម្រាប់​ការអភិរក្ស​អង្គរ ហៅ​កាត់​ថា CSA នា​ខណៈពេល​នេះ កំពុង​សិក្សា​ពី​គម្រោង​ជួស​ជុល ផ្នែក​ខ្លះ​ដែល​រងការ​ខូចខាត​នៃ​ប្រាសាទ​ភិមាន​អាកាស។ លោក ឡុង កុសល អះ​អាង​ប្រាប់​វិទ្យុ​បារាំង​ថា ក្រៅ​ពី​គម្រោង​ជួស​ជុលប្រាសាទ​ភិមាន​អាកាស ក្រុមអ្នក​ជំនាញ​ពី​ប្រទេស​ចិន ក៏​កំពុង​រៀបចំ​គម្រោង​ដើម្បី​ធ្វើការ​ជួសជុល​អតីត​រា​ជ​វាំង​ក្រុង​អង្គរធំ​ជា​បន្តទៀត​។ លោក ឡុង កុសល ថា ប្រទេស​ចិន​គឺ​ជា​ដៃ​គូមួយដ៏ល្អរបស់កម្ពុជា នៅ​ក្នុង​កិច្ច​ការងារ​ជួស​ជុលប្រាសាទ ដោយ​នា​ពេល​កន្លង​មក ភាគីចិន បាន​ចូលរួម​ជួសជុល​ប្រាសាទចៅសាយ ក៏ដូចជា​ប្រា​សា​តាកែវ​ ដែលទើបតែបញ្ចប់​នៅ​ចុងឆ្នាំ​២០១៧​។ តទៅនេះសូមស្តាប់បទសម្ភាសន៍របស់ សរ ពិសី និងលោក ឡុង កុសល ដូចតទៅ៖