អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកវេជ្ជ.លី សុវណ្ណ៖ កម្ពុជាមិនទាន់មានករណីឆ្លងវីរុសថ្មី Zika នោះទេ

សំឡេង ១០:៥៧
លោក វេជ្ជបណ្ឌិត លី សុវណ្ណ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI
លោក វេជ្ជបណ្ឌិត លី សុវណ្ណ ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI @RFI/Somnop
ដោយ៖ វ៉ា សំណព្វ

ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក វេជ្ជបណ្ឌិត លី សុវណ្ណ ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​។ វីរុស​​ថ្មី​មួយ​ទៀត​ដែល​ឆ្លង​មក​​ពី​សត្វ​ស្វា នៅ​ក្នុង​ប្រទេស​អ៊ូ​កង់​ដា ក្នុង​ទ្វីប​អាហ្រ្វិក កំពុង​រាត​ ត្បាត​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្រ្វិក អាមេរិក​ឡាទីន និង​តំបន់​ប៉ាស៊ីហ្វិក​ជា​ដើម។ ប៉ុន្តែ​ថ្មី​ៗនេះ មេរោគ​ថ្មី​នេះ ​បាន​​ឆ្លង​មក​ដល់​តំបន់​អាស៊ី​អាគ្នេយ៍​ រួម​មាន​ប្រទេស​ថៃ​ផង​ដែរ។​ ប៉ុន្តែ​ឆ្លើយ​តប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោកវេជ្ជបណ្ឌិត លី សុវណ្ណ បាន​បញ្ជាក់​ថា​ កម្ពុជា​នៅ​មិន​ទាន់​មាន​ករណី​ឆ្លងវិរុស​ថ្មី ដែល​មាន​ឈ្មោះថា​ Zika នេះ នៅ​ឡើយ​ទេ​។   

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ