ភ្ញៀវប្រចាំថ្ងៃ
លោកវេជ្ជបណ្ឌិត មុំ គង់៖« ម្ចាស់អាជីវកម្មឯកជន នៅតែមានការស្ទាក់ស្ទើរ ក្នុងការប្រាប់ភ្ញៀវដែលជក់បារី នៅកន្លែងហាមឃាត់»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៤៥
ការប្រកួតនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «ការអនុវត្តបរិស្ថានគ្មានផ្សែងបារី» នឹងត្រូវរៀបចំធ្វើនៅថ្ងៃព្រហស្បតិ៍ស្អែក។ តាមរយៈកម្មវិធីនេះ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា ថ្លែងថាគឺជាការផ្តល់ឱកាសឲ្យយុវជនបានចូលរួមតាមដានអនុក្រឹត្យរបស់រដ្ឋាភិបាលកាលពីឆ្នាំ២០១៦ ស្តីពីការហាមជក់បារី។ លោកវេជ្ជបណ្ឌិត មុំ គង់ បញ្ជាក់ថានៅមានការយល់ច្រលំពីសំណាក់ម្ចាស់ទីតាំងអាជីវកម្មឯកជន ដែលរារែកមិនហ៊ានអនុវត្តតាមអនុក្រឹត្យ ព្រោះខ្លាចបាត់បង់ភ្ញៀវ។