​លោក ព្រាប កុល៖​«សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋា​ភិបាល គឺ​ជា​ការ​វិវត្តន៍​ដ៏​វិជ្ជមាន​មួយ ផ្នែក​នយោបាយ​»​

សំឡេង ១១:៥៥
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា Nhim Sophal/rfi

នៅ​ថ្ងៃ​ចន្ទ​ទី០៣ធ្នូ​នេះ ​រដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ស្តីពី​វិធានការណ៍​នានា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​លំហរ​នយោបាយ។ នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ រដ្ឋាភិបាល​បានលើកឡើង​ពី​ចំណុចសំខាន់ៗមួយចំនួន ដូច​ជាការ​ពិនិត្យមើល​បញ្ញត្តិ​ច្បាប់ផ្សេងៗ ដើម្បី​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជាប់​បំរាម​នយោបាយ អាចធ្វើ​សកម្មភាព​នយោបាយ​រប​ស់​ខ្លួន​ឡើងវិញ ការ​បន្ធូ​បន្ថយ​ដល់​ភាព​តានតឹង​ជាមួយ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាដើម​។ ទាក់ទង​ទៅនឹង​ការចេញ​សេចក្តីថ្លែងការណ៍​នេះ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​ស​ម្លា​ភាព​កម្ពុជា​ថ្លែងថា វា​ដូចគ្នា​ប្រហែល៩៥% ទៅនឹង​ការចង់បាន​នៅក្នុង​កិច្ចសន្ទនា​ជាមួយនឹងសហគមន៍​អន្តរជាតិ។