លោកបណ្ឌិត សុខ ទូច ៖ ការស្រាវជ្រាវកិច្ចការព្រំដែន គឺដើម្បីបញ្ចប់វិបត្តិអតីតកាល
ចុះផ្សាយនៅថ្ងៃ៖
ជិត១ឆ្នាំហើយ ដែលក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា ចុះទៅធ្វើការស្រាវជ្រាវ និង ប្រមូលទិន្នន័យបង្គោលព្រំដែន នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ហើយពេលនេះ អ្នកស្រាវជ្រាវកំពុងរៀបចំឯកសារ ដើម្បីបង្ហាញអំពីលទ្ធផលនៃការស្រាវជ្រាវនេះ។ លទ្ធផលនេះ អាចធ្វើ ឲ្យអ្នកនយោបាយ មន្ត្រីរដ្ឋាភិបាល និង ប្រជាពលរដ្ឋ ខ្លះសប្បាយចិត្ត ឬ ខ្លះទៀតមិនសប្បាយចិត្ត។ សម្រាប់លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា លទ្ធផលទាំងអស់គឺបានមកពីការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ហើយការស្រាវជ្រាវនេះទៀតសោត គឺដើម្បីចងក្រងទុកជាឯកសារ និង ដើម្បីបញ្ចប់វិបត្តិអតីតកាល ។